សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងរមណីដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្ម

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី អាគារមិត្តភាព បន្ទប់៣០៨B នៃក្រុមប្រឹក្សាអ្នកច្បាប់ វេលាម៉ោង ៨.៣០ នាទី មានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងរមណីដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។