
កិច្ចប្រជុំគណៈប្រតិបត្ដិក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំគណៈប្រតិបត្ដិក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី គណៈប្រតិបត្ដិនៃក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈពេញអង្គគណៈរដ្ឋមន្រ្តីសម័យប្រជុំថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៣ កិច្ចប្រជុំគណៈប្រតិបត្ដិប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការនិងជាអគ្គលេខាធិការ ឯកឧត្តមអនុប្រធាននិងជាប្រធានក្រុមការងារ , ឯកឧត្តមសមាជិក និងឯកឧត្តមអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួង
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួង ******************** នាថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ និងសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមទី១ ដោយមានការចូលរួមពីឯកឧត្ដមនិងលោកជំទាវ សមាជិក សមាជិកាក្រុមទី១, ឯកឧត្តមអគ្គលេខាធិការរង, ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រតិភូ, ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕

កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយនៅទីស្តីការគណៈរដ្ឋមន្ត្រី
កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយនៅទីស្តីការគណៈរដ្ឋមន្ត្រី **************************************** នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោមសាលប្រជុំ៧-០៨ ជាន់ទី៧ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ស៊ា ម៉ៅ ,ឯកឧត្តម មាស បូរ៉ា ,ឯកឧត្តម អ៊ឹង សេរីវិសុទ្ធ ,ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ,ឯកឧត្តម ពេជ អង្គ និងឯកឧត្តម ហាក់ សុខហេង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ក្រោមអធិបតីភាព សហប្រធាន ឯកឧត្តមបណ្ឌិត្យសភាចារ្យ ហ៊ីង ថូរ៉ាកស៊ី រដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសាមី និង តំណាងក្រសួងពាក់ពន្ធ័,សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច […]

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM ************************ នាថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ព្រឹក ក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តមអង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីជួយពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងចំនួន២គឺ៖ ១-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១១នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមទី៤ ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ ************************* នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ក្រុមទី៣ នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្ដម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំបន្តតាមប្រព័ន្ធអនឡាញដើម្បី ពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីតួនាទីនិងភារកិច្ចរបស់អធិការសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយមន្រ្តីជំនាញ ឯកឧត្តមអនុប្រធាននិងសមាជិកក្រុមទី៣ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម ***************************** នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា ជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការនិងសហការី ដោយមានការចូលរួមពីសមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។