![](https://www.coj.gov.kh/wp-content/uploads/2020/07/104484459_2598807187007466_1480739878856885407_o.jpg)
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************************ នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩:០០ព្រឹក ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព លើផ្ទៃដីទំហំ ១១០ ហិកតា (មួយរយដប់ហិកតា) ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។