
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ (១) កិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងគោលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា និង (២) កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិននិងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការអនុញ្ញាតប្រើប្រាស់និមត្តិសញ្ញា (Logo) អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំជំនាញបច្ចេកទេស
កិច្ចប្រជុំជំនាញបច្ចេកទេស ********************* នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៧-០៨ ជាន់ទី៧ (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម)នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ហែម សាឯម សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ សមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងរ៉ែនិងថាមពល
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងរ៉ែនិងថាមពល ************************ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើសំណើសុំបន្តអាណត្តិរបស់ក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា សម្រាប់អាណត្តិទី៨ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំជំនាញបច្ចេកទេស
កិច្ចប្រជុំជំនាញបច្ចេកទេស ********************* នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៧-០៨ ជាន់ទី៧ (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម)នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម លី គឹមសុខ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។