កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់
************************
នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមការងារទី២ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកបម្រុងក្រុមការងារទី២ ព្រមទាំងមន្រ្តីអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។