កិច្ចប្រជុំគណៈប្រតិបត្ដិក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំគណៈប្រតិបត្ដិក្រុមប្រឹក្សាអ្នកច្បាប់
************************
នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី គណៈប្រតិបត្ដិនៃក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈពេញអង្គគណៈរដ្ឋមន្រ្តីសម័យប្រជុំថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៣
កិច្ចប្រជុំគណៈប្រតិបត្ដិប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការនិងជាអគ្គលេខាធិការ ឯកឧត្តមអនុប្រធាននិងជាប្រធានក្រុមការងារ , ឯកឧត្តមសមាជិក និងឯកឧត្តមអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់