កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM
************************
នាថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ព្រឹក ក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តមអង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីជួយពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងចំនួន២គឺ៖ ១-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១១នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង
ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមទី៤
ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។