កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ

កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ
************************
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី គណៈប្រតិបត្តិ ក.ប.ច. បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ដើម្បីពិនិត្យនិងពិភាក្សាលើធាតុចូលនិងសំណូមពររបស់ក្រុមការងារទាំង៥នៃក.ប.ច. មុនគោរពរាយការណ៍ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក.ប.ច. នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់ ក.ប.ច.។