កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងបរិស្ថាន

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងបរិស្ថាន
************************
នារសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០ នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី ជាមួយតំណាងក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។