កិច្ចប្រជុំជំនាញបច្ចេកទេស
***********************************************
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំជំនាញបច្ចេកទេសក្រោមការដឹកនាំដោយសហប្រធានឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ីវ ថុង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិភាក្សាលើ៖
១- សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ
២- សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញាសម្គាល់របស់មន្រ្តីអធិការកិច្ចវិទ្យាស្ថានស្តង់ដារកម្ពុជានិងមន្រ្តីតាមមន្ទីររាជធានី ខេត្តនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំនេះមានការចូលរួមពីអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ មន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងតំណាងនិងមន្រ្តីនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។