កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា
************************
នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។