កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
************************
នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការយល់ព្រមលើការផ្តល់លិខិតុបករណ៍បញ្ជាក់ការទទួលស្គាល់ (Instrument of Acceptance) ពិធីសារកែសម្រួលឧបសម្ព័ន្ធទី២នៃកិច្ចព្រមព្រៀងអាស៊ានបូក៣ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ជាមួយតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។