កិច្ចប្រជុំជំនាញបច្ចេកទេស

កិច្ចប្រជុំជំនាញបច្ចេកទេស
*********************
នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៧-០៨ ជាន់ទី៧ (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម)នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ហែម សាឯម សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ សមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។