ពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី អង្គភាពគ្រប់គ្រងសិទ្ធិរួម​

កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ប៉ុនធឿន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ឆយ អូន សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំង​មាន​ការអញ្ជើញចូលរួមពីសំណាក់​សមាជិក​និងមន្រ្តីនៃក្រុមប្រឹក្សា​ អ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាង​ខុទ្ទការ​ល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋាន​ជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពត៌មាន។\r\n\r\nសេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងៈ\r\n\r\n-ការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស។\r\n\r\n-ធានាការធ្វើអាជីវកម្មស្របច្បាប់លើផលិតផលវប្បធម៌\r\n\r\n-លើកទឹកចិត្តនិងជំរុញការបង្កើតស្នាដៃថ្មីៗ ក្នុងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យតន្ត្រី\r\n\r\n-រួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌ និងគ្រប់វិស័យកម្មសិទ្ធិបញ្ញា។