នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំបន្ទប់ ៦-០៧A ជាន់ទី៦ (អាគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះលើកកម្ពស់កិច្ច សហប្រតិបត្តិការកម្ពុជា-បង់ក្លាដែស ក្រោមអធិបតីភាពឯកឧត្តម ឆែ លី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម លី គឹមសុខ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន ព្រមទាំងមានកាអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការរាជរដ្ឋាភិបាល តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងការបរទេស និងកិច្ចប្រតិបត្តិការអន្តរជាតិ។