បណ្តុំឯកសារ

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់តាមប្រព័ន្ធអនឡាញ ZOOM ************************ នាថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ព្រឹក ក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តមអង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីជួយពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងចំនួន២គឺ៖ ១-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១១នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមទី៤ ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ ************************* នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ក្រុមទី៣ នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្ដម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំបន្តតាមប្រព័ន្ធអនឡាញដើម្បី ពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីតួនាទីនិងភារកិច្ចរបស់អធិការសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយមន្រ្តីជំនាញ ឯកឧត្តមអនុប្រធាននិងសមាជិកក្រុមទី៣ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម ***************************** នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា ជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការនិងសហការី ដោយមានការចូលរួមពីសមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។