ពិភាក្សាលើការការរៀបចំចម្លើយឆ្លើយបំភ្លឺជូនរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤​

កិច្ចប្រជុំពិភាក្សាលើការការរៀបចំចម្លើយឆ្លើយបំភ្លឺជូនរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅបន្ទប់លេខ៣០៨ នៃក្រុមប្រឹក្សាអ្នកច្បាប់ មានបើកិច្ចប្រជុំមួយ ក្រោមអធិបតីភាពឯកឧត្តម ទួន ស៊ីផាន់ អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ ដើម្បីពិនិត្យពិភាក្សាលើសំណើរបស់រដ្ឋសភាដែលស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងដោះស្រាយ​នូវ​ករណីមួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថកិច្ច​របស់​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​សាលាខេត្តកំពង់ធំ។ សមាសភាពចូលរួមក្នុង​កិច្ចប្រជុំ​នេះរួមមានឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង​ មន្រ្តីនៃ​ក្រុមប្រឹក្សា​​អ្នកច្បាប់ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលដឹកនាំដោយឯកឧត្តម សារេត បូរាមី អគ្គលេខាធិការរង​អចិន្រ្តៃយ៍​នៃ​​អគ្គលេខាធិការដ្ឋានសម្បទានដីសង្គមកិច្ចជាតិ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលដឹកនាំដោយឯកឧត្តម សៀ រ៉ា អនុ​ប្រធាន​​​​រដ្ឋបាលព្រៃឈើ និងសាលាខេត្តកំពង់ធំដែលដឹកនាំដោយឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ។http://www.coj.gov.kh/ពិភាក្សាលើការការរៀបចំចម្លើយឆ្លើយបំភ្លឺជូនរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤http://old.coj.gov.kh/ពិភាក្សាលើការការរៀបចំចម្លើយឆ្លើយបំភ្លឺជូនរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤