ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំបន្ទប់ ៦-០៧A ជាន់ទី៦ (អគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម សុក ផេង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោកជំទាវ តាល់ ណៃអ៊ីម អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន ព្រមទាំងមានកាអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងទេសចរណ៍។