ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសភាពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំបន្ទប់ ៦-០៧A ជាន់ទី៦ (អគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសភាពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម ជីវ សុខហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ូច ថោងសេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន ព្រមទាំងមានកាអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសភាពាណិជ្ជកម្ម និងតំណាងក្រសួងពាណិជ្ជកម្ម។