កិច្ចប្រជុំជួបសំណេះសំណាលរវាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​

កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០២ៈ៣០ នាទី នៅសាលប្រជុំទំនាក់ទំនងអន្តរជាតិ នៃវិមានរដ្ឋសភា មានកិច្ចប្រជុំរវាង ក្រុុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ ឯកឧត្តម ហេង វង្សប៉ុនឆាត អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ អមដំណើរ ចូលរួមដោយឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមអគ្គលេខាធិការ និងអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិកគណៈកម្មការ   ឯកឧត្តម លោកជំទាវតំណាងរាស្រ្ត នឹងទីប្រឹក្សាអមរដ្ឋសភា ដើម្បីស្វែងយល់ពីការងារនីតិកម្មរបស់ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី។