កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារ

នាថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបន្ទប់ ៦-០៧A ជាន់ទី៦ (អាគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារ

ក្រោមអធិបតីភាពឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ទេស អែតដា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន ព្រមទាំងមានកាអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ មន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល)។